គឺជាវេទិការអប់រំ និងបណ្តុះបណ្តាលភាសាបរទេស តាមរយៈអនឡាញ ដែលមានភាពបត់បែនប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ យើងខ្ញុំប្តេជ្ញាចិត្តក្នុងការផ្តល់ជូនលោកអ្នកនូវកម្មវិធីសិក្សាល្អៗ កម្មវិធីបង្វឹកដែលបង្កើតលទ្ធផលពិតប្រាកដ និងថ្នាក់រៀនជាច្រើនប្រភេទ ដែលអាចសម្របទៅតាមពេលវេលា និងគោលដៅរបស់លោកអ្នក ដើម្បីបំពេញសេចក្តីត្រូវការរបស់លោកអ្នកក្នុងយុគសម័យឌីជីថល ជាមួយនឹងភាពងាយស្រួលទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់។
នៅក្នុងសង្គមសម័យឌីជីថលដែលមានល្បឿនលឿននាពេលបច្ចុប្បន្ននេះ ការរៀនសូត្រមិនត្រូវបានកំណត់ថា អាចកើតមានតែក្នុងថ្នាក់រៀន ឬសាលសហសិក្សានោះឡើយ។ រាប់ចាប់តាំងពីការធ្វើដំណើរប្រចាំថ្ងៃរបស់អ្នក រហូតដល់អ្នកមានពេលទំនេរសូម្បីតែពីរ ឬបីនាទីក៏ដោយ ក៏លោកអ្នកអាចរីករាយរៀនសូត្របានយ៉ាងងាយស្រួល ជាមួយនឹងវេទិការបស់យើង និងអាចចូលដំណើរការបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
យើងខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីរួមចំណែក ចែករំលែកនូវគំនិត ទស្សនៈ និងចំណេះដឹងតាមរយៈវគ្គសិក្សាខ្លីៗប៉ុន្តែខ្លឹម ដើម្បីបានជាផ្នែកមួយនៃកម្លាំងជម្រុញលោកអ្នកឲ្យទៅដល់គោលដៅ ដែលលោកអ្នកប្រាថ្នាចង់បាន។