សំនួរដែលគេសួរញឹកញាប់

MentorPod

គឺជាវេទិការអប់រំ និងបណ្តុះបណ្តាលភាសាបរទេស តាមរយៈអនឡាញ ដែលមានភាពបត់បែនប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ យើងខ្ញុំប្តេជ្ញាចិត្តក្នុងការផ្តល់ជូនលោកអ្នកនូវកម្មវិធីសិក្សាល្អៗ កម្មវិធីបង្វឹកដែលបង្កើតលទ្ធផលពិតប្រាកដ និងថ្នាក់រៀនជាច្រើនប្រភេទ ដែលអាចសម្របទៅតាមពេលវេលា និងគោលដៅរបស់លោកអ្នក ដើម្បីបំពេញសេចក្តីត្រូវការរបស់លោកអ្នកក្នុងយុគសម័យឌីជីថល ជាមួយនឹងភាពងាយស្រួលទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់។

នៅក្នុងសង្គមសម័យឌីជីថលដែលមានល្បឿនលឿននាពេលបច្ចុប្បន្ននេះ ការរៀនសូត្រមិនត្រូវបានកំណត់ថា អាចកើតមានតែក្នុងថ្នាក់រៀន ឬសាលសហសិក្សានោះឡើយ។ រាប់ចាប់តាំងពីការធ្វើដំណើរប្រចាំថ្ងៃរបស់អ្នក រហូតដល់អ្នកមានពេលទំនេរសូម្បីតែពីរ ឬបីនាទីក៏ដោយ ក៏លោកអ្នកអាចរីករាយរៀនសូត្របានយ៉ាងងាយស្រួល ជាមួយនឹងវេទិការរបស់យើង និងអាចចូលដំណើរការបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ យើងខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីរួមចំណែក ចែករំលែកនូវគំនិត ទស្សនៈ និងចំណេះដឹងតាមរយៈវគ្គសិក្សាខ្លីៗប៉ុន្តែខ្លឹម ដើម្បីបានជាផ្នែកមួយនៃកម្លាំងជម្រុញលោកអ្នកឲ្យទៅដល់គោលដៅ ដែលលោកអ្នកប្រាថ្នាចង់បាន។

តើមានផ្តល់សេវាកម្មអ្វីខ្លះ?

បង្វឹកភាសាបរទេស

ផ្តល់ជូននូវការបណ្តុះបណ្តាល ភាសាអង់គ្លេស ភាសាចិន ភាសាកូរ៉េ ភាសាជប៉ុន ភាសាថៃ និង ភាសាអេស្បាញ ជាមួយនឹងគុណភាពខ្ពស់ ងាយស្រួលរៀន ឆាប់ចេះ និងឆាប់ប្រើការបាន។

កម្មវិធីបង្វឹក Self-Path

ផ្តល់ជូននូវការបណ្តុះបណ្តាលកម្រិតស្តង់ដា គ្រប់កម្រិតជាវីដេអូ ជាសម្លេង រូបភាព សៀវភៅអេឡិចត្រូនិក រួមជាមួយនឹងឯកសារ PDF តាមរយៈប្រព័ន្ធបណ្តុះបណ្តាលចុងក្រោយបង្អស់ (LMS)

កម្មវិធីបង្វឹក Study Group

ផ្តល់ជូននូវការបណ្តុះបណ្តាលកម្រិតស្តង់ដា តាមរយៈកម្មវិធីសិក្សាដ៏ល្អ និងមានប្រសិទ្ធភាពខ្ពស់ ដល់បុគ្គលិកក្រុមហ៊ុន ស្ថាប័ន និងអង្គការនានា ជាលក្ខណៈក្រុមជាមួយនឹងមាតិកាតាមតម្រូវការ។

កម្មវិធីបង្វឹក One-to-One

ផ្តល់ជូននូវការបណ្តុះបណ្តាលគ្រប់កម្រិតដោយផ្ទាល់ ជាមួយនឹងគ្រូខ្មែរ និងគ្រូជនជាតិដើម។ សិស្សអាចជ្រើសរើសមាតិកាដើម្បីសិក្សា ទៅតាមតម្រូវការជាក់ស្តែង ដល់គេហដ្ឋានផ្ទាល់។

សំនួរដែលគេសួរញឹកញាប់

Most frequent questions and answers

យើងមិនអាចនិយាយថា វេទិកានេះ អាចជំនួសឲ្យការបណ្តុះបណ្តាលផ្លូវការនៅតាមស្ថាប័នអប់រំនានា ឬសាកលវិទ្យាល័យនោះទេ ប៉ុន្តែយើងអាចនិយាយបានថា វាជាវេទិកាអប់រំបំពេញបន្ថែម និងចូលរួមចំណែក ចែករំលែកនូវចំណេះដឹងថ្មីៗ តាមរយៈការបង្វឹក និងមុខវិជ្ជាសិក្សាជាច្រើនក្នុងរយៈពេលខ្លី ប៉ុន្តែខ្លឹម ដែលអាចបង្កើតលទ្ធផលពិតប្រាកដសម្រាប់អ្នកសិក្សា។

ទេ មិនមែនទេ។ MentorPod បានយល់ច្បាស់អំពីការលំបាកក្នុងការសិក្សាតាមរយៈអនឡាញបែបនេះ ហេតុដូចនេះហើយ បានជាយើងបង្កើតជាវេទិកាអប់រំនេះឡើង ដែលមានលក្ខណៈទំនើប ទាន់សម័យដូចគ្នា ទៅនឹងវេទិកាបណ្តុះបណ្តាលនៅតាមបណ្តាប្រទេសអភវឌ្ឍន៍ជាច្រើនផងដែរ ដែលប្រព័ន្ធអប់រំបែបនេះបាននឹងកំពុងតែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រ ពីព្រោះវាចំណេញទាំងពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗបានច្រើន។ វេទិកានេះបានប្រើប្រាស់ វីដេអូមេរៀនគុណភាពកម្រិតHD អាត់សម្លេង សៀវភៅអេឡិចត្រូនិក លំហាត់ MCQ (Multiple Choice Question) ជាឧបករណ៍ក្នុងការអប់រំ និងបណ្តុះបណ្តាល ក៏ដូចជាដើម្បីតាមដានភាពរីកចម្រើន និងផ្ទៀងផ្ទាត់ចំណេះដឹងរបស់អ្នកសិក្សា តាមរយៈការប្រឡងជាកម្រងសំណួរ (Quiz) និងការប្រឡងបញ្ចប់វគ្គ (Final Exam) ដើម្បីអាចដោនឡូតយកវិញ្ញាបនបត្របញ្ជាក់ការសិក្សា។

មិនលំបាកនោះទេ។ បើអ្នកចេះសរសេរ Comment នៅលើហ្វេសប៊ុក អ្នកក៏អាចចេះ Comment ដើម្បីសួរគ្រូបានយ៉ាងងាយស្រួលដែរ។ នៅគ្រប់ផ្នែកនៃមេរៀនរបស់យើង គឺមានកន្លែងសម្រាប់សិស្សធ្វើការComment នៅពេលដែលពួកគេមានសំនួរ ឬមានចម្ងល់ មិនច្បាស់ត្រង់ចំណុចណាមួយ។ គ្រូប្រចាំវគ្គនីមួយៗ នឹងធ្វើការឆែកមើល រៀងរាល់២៤ម៉ោងម្តង ដើម្បីធានាថារាល់សំនួរ ឬចម្ងល់ទាំងអស់ ទទួលបានការឆ្លើយតប។

ប្រាកដណាស់។ ជាមួយនឹងវេទិកាប្រកបដោយភាពបន់បែនរបស់យើង អ្នកអាចរៀនពេលណា ឬកន្លែងណាក៏បាន ឲ្យតែអ្នកមានកុំព្យូទ័រ ឬទូរសព្ទដៃមួយគ្រឿង ជាមួយនឹងអុីនធឺណិត ឬ 4G ដែលមានសេវាគ្រប់គ្រាន់ទៅ គឺអាចដំណើការថ្នាក់របស់អ្នកបានហើយ។

  1. ចុចលើពាក្យថា ទិញសមាជិកភាព
  2. ជ្រើសរើសគម្រោងបង់ថ្លៃសិក្សា រួចចុច Next
  3. បំពេញព័ត៌មានលម្អិតរបស់អ្នក
  4. ស្កេនQR Code ណាមួយដើម្បីធ្វើការបង់ប្រាក់  រួចចុច Submit
  5. រង់ចាំសារបញ្ជាក់អំពីការចុះឈ្មោះរបស់អ្នក ដោយជោគជ័យ
  6. ប្រសិនបើអ្នកចង់ចូលដំណើរការភ្លាមៗ បន្ទាប់ពីបង់ប្រាក់ហើយលោកអ្នកអាចទាក់ទងទូរសព្ទ 098 469941 ឬ Contact@mentorpod.online ដើម្បីបញ្ជាក់អំពីការចុះឈ្មោះ។

មិនទាន់មានទេ។ កំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍនៅឡើយ។ នៅពេលដែលការអភិវឌ្ឍន៍សម្រាប់ទាំងពីរប្រព័ន្ធ IOS & Android ចប់សព្វគ្រប់ យើងនឹងធ្វើការជម្រាបជូនជាសាធារណៈ។ 

សូមឆែកប្រូមូសិននៅលើគេហទំព័រហ្វេសប៊ុករបស់យើងខ្ញុំជាមុនសិន។ ប៉ុន្តែប្រសិនបើអ្នកអាចណែនាំ មិត្តភក្តិ ឬទិញកញ្ចប់ជាក្រុមនោះ លោកអ្នកអាចទំនាក់ទំនងមកកាន់ផ្នែកលក់របស់យើងដោយផ្ទាល់ តាមរយៈអុីមែល៖ Sales@mentorpod.online

មិនបានទេ។ ដោយសារកម្មវិធីសិក្សានេះ គឺសម្រាប់តែការប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍ក្នុងការប្រើប្រាស់ នៅតាមសាលារៀន ឬស្ថាប័នបណ្តុះបណ្តាលនានា ជាពិសេសសម្រាប់ក្រុមហ៊ុន លោកអ្នកតម្រូវឲ្យធ្វើការជាវគណនីសម្រាប់សហគ្រាស​ Corporate Account ។ លោកអ្នកអាចអានលម្អិតបន្ថែមទៀតត្រង់ចំណុចនេះ នៅល័ក្ខខ័ណ្ឌនៃសេវាកម្ម។

លោកអ្នកអាចទំនាក់ទំនងមកកាន់ផ្នែកលក់របស់យើង តាមរយៈអុីមែល៖ Sales@mentorpod.online

2 comments

  1. តើមានការប្រលងបញ្ចប់វគ្គដែរឬទេ?

    1. Profile photo ofmentorlabasia Mentorpod says:

      សួស្តីតុលា។ សូមអរគុណសម្រាប់សំណួរ។ ទាក់ទងទៅនឹងការប្រលង វាគឺជាជម្រើសរបស់អ្នក! បើអ្នកសម្រេចចិត្តទទួលយកការប្រលងដើម្បីបញ្ចប់វគ្គនោះ អ្នកនឹងអាចដោនឡូត វិញ្ញាបនបត្របញ្ជាក់ការសិក្សា ដើម្បីទុកប្រើប្រាស់បាន។ បើមានចម្ងល់បន្ថែមអាចទាក់ទងទៅកាន់លេខ 098 469941។ សូមអរគុណ!

Leave a Reply

Scroll to top
error: ©រក្សាសិទ្ធិគ្រប់យ៉ាង