ប្រវតិ្តការសិក្សា និងការអប់រំ
បទពិសោធន៍នៅក្នុងវិស័យអប់រំ រយៈពេល១៦ឆ្នាំ
លោកគ្រូ នី វាសនាគឺជាស្ថាបនិកវេទិកាបណ្តុះបណ្តាល Mentorpod និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអចលនទ្រព្យ TallKing Real Estate Co. , Ltd និងជាសហស្ថាបនិកកន្លែងធ្វើការរួម The DESK Co-Working Space, Cambodia។ លោកគ្រូក៏ជា Chief Content Officer នៃគេហទំព័រវិថីគំនិត និង weREAD Asia ផងដែរ មិនត្រឹមតែប៉ុណ្ណោះ លោកគ្រូគឺជាសហគ្រិន / ជាពិធីករឯករាជ្យ / វាគ្មិននិយាយជាសាធារណៈ / វាគ្មិននិយាយលើកទឹកចិត្ត ផ្នែកសហគ្រិនភាព និងការអភិវឌ្ឍន៍ខ្លួន។
– ទទួលបានបរិញ្ញាបត្រឆ្នើមផ្នែកប្រព័ន្ធព័ត៌មានវិទ្យាពាណិជ្ជកម្មពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (PUC)
– ទទួលបានសញ្ញាបត្រអនុបណ្ឌិតឆ្នើមផ្នែកសិក្សាអន្តរជាតិពីសាកលវិទ្យាល័យស៊ីឡាប្រទេសកូរ៉េខាងត្បូង
– សញ្ញាប័ត្រជាន់ខ្ពស់ផ្នែកបង្រៀនភាសាអង់គ្លេសជាភាសាបរទេសពី វិទ្យាស្ថាន អាយធូអាយ ចក្រភពអង់គ្លេស។
– ជាអតីតពិធីករនិយាយភាសាអង់គ្លេស សម្រាប់កម្មវិធីព័ត៌មានសេដ្ឋកិច្ច-ពាណិជ្ជកម្មតំបន់អាស៊ីអាគ្នេយ៍ នៃស្ថានីយ៍ទូរទស្សន៍ Nice TV ប្រទេសកម្ពុជា។
– ជាពិធីករភាសាអង់គ្លេសអាជីព និងឯករាជ្យ សម្រាប់ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិធំៗ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងកម្មវិធីនានាដែលរៀបចំឡើងដោយស្ថានទូតបរទេសប្រចាំនៅកម្ពុជា។
– អតីតអគ្គនាយកនៃវិទ្យាស្ថាន King Sejong ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា និងមាន១២៥ សាខានៅទូទាំងសកលលោក។
– អតីតនាយកប្រតិបត្តិទទួលបន្ទុកកិច្ចការនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។
– អតីតនាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាកូរ៉េ / ចិន និងពាណិជ្ជកម្ម នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។
– ពានរង្វាន់អ្នកនិយាយលើកទឹកចិត្តឆ្នើម និងអ្នកនិយាយជាសាធារណៈ ពីសាកលវិទ្យាល័យស៊ីឡា ប្រទេសកូរ៉េខាងត្បូង
– ពានរង្វាន់អ្នកអានព័ត៌មានជាភាសាអង់គ្លេសល្អ សម្រាប់កម្មវិធីឯកសារស្តីពីសេដ្ឋិកិច្ច-ពាណិជ្ជកម្ម ពីសហរដ្ឋអាមរិក និងសិង្ហបុរី
– ពានរង្វាន់និស្សិតឆ្នើម “Straight A” និងពានរង្វាន់អ្នកធ្វើការងារស្ម័គ្រចិត្តក្នុងសហគមន៍ក្រីក្រ ពីសាកលវិទ្យាល័យស៊ីឡា ប្រទេសកូរ៉េខាងត្បូង។
– ពានរង្វាន់គ្រូបង្រៀនភាសាអង់គ្លេសឆ្នើម (TOP 5-2015) ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។
– អង់គ្លេស ចិន និងកូរ៉េ។