រឿងរ៉ាវស្នេហាប្តូរផ្តាច់របស់ចិនល្បីៗ

វប្បធម៌ចិនសម្បូរទៅដោយរឿងរ៉ាវ (故事 [gùshì]) ជាច្រើនដែលបានបន្តវេនពីមួយជំនាន់ទៅមួយជំនាន់។ ក្នុងចំណោមនោះ រឿងព្រេងនិទានអំពីស្នេហា (爱情 [àiqíng]) តែងតែមានភាពទាក់ទាញ និងបង្កប់នូវអត្ថន័យជ្រាលជ្រៅបំផុត។ រឿងរ៉ាវទាំងនេះមិនត្រឹមតែមានភាពរ៉ូមែនទិក (浪漫 [làngmàn]) នោះទេ ប៉ុន្តែវាក៏បានឆ្លុះបញ្ចាំងពីទស្សនៈរបស់ជនជាតិចិនទៅលើការលះបង់ ភក្ដីភាព និងថាមពលនៃសេចក្ដីស្រឡាញ់ដែលមិនអាចកាត់ថ្លៃបាន។

អត្ថបទនេះនឹងនាំអ្នកទៅស្គាល់រឿងរ៉ាវស្នេហាអមតៈចំនួនបី ដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងបេះដូង (心 [xīn]) របស់ប្រជាជនចិន។

១. រឿងនិទានគង្វាលគោ និងនារីតម្បាញ (郎织女 [Niúláng Zhīnǚ])

នេះគឺជារឿងព្រេង (传说 [chuánshuō]) ដ៏ល្បីល្បាញបំផុតមួយ ដែលនិយាយអំពីស្នេហារវាងទេពធីតា (仙女 [xiānnǚ]) ទីប្រាំពីរឈ្មោះ 織女 (Zhīnǚ) ដែលជាអ្នកត្បាញពពកនៅលើមេឃ និងបុរសគង្វាលគោធម្មតាម្នាក់ឈ្មោះ 牛郎 (Niúláng)។ ពួកគេបានធ្លាក់ក្នុងអន្លង់ស្នេហ៍ និងរៀបការជាមួយគ្នាដោយលួចលាក់។

ប៉ុន្តែសុភមង្គលរបស់ពួកគេមិនស្ថិតស្ថេរបានយូរអង្វែងឡើយ។ មាតារបស់ទេពធីតា ដែលជាម្ចាស់ក្សត្រីនៃស្ថានសួគ៌ បានដឹងរឿងនេះហើយក៏ខឹងសម្បាយ៉ាងខ្លាំង។ ព្រះនាងបានយាងមកផែនដី និងបង្ខំកូនស្រីឱ្យត្រឡប់ទៅស្ថានសួគ៌វិញ ដោយបានបង្កើតទន្លេធំមួយ (Milky Way) ដើម្បីពុះចែកពួកគេទាំងពីរមិនឱ្យអាចជួបគ្នាបាន។ ដោយក្ដីអាណិតអាសូរ សត្វក្ងោកមួយហ្វូងបានហើរមកបង្កើតជាស្ពាន ដើម្បីឱ្យគូស្នេហ៍ (情人 [qíngrén]) មួយគូនេះអាចជួបគ្នា (相会 [xiānghuì]) បានតែម្ដងគត់ក្នុងមួយឆ្នាំ គឺនៅថ្ងៃទីប្រាំពីរ ខែទីប្រាំពីរ តាមប្រតិទិនចន្ទគតិ ដែលបច្ចុប្បន្នបានក្លាយទៅជាពិធីបុណ្យនៃក្ដីស្រឡាញ់របស់ចិន។

២. រឿងព្រេងពស់ស (白蛇 [Bái Shé Zhuàn])

រឿងព្រេងនេះនិយាយអំពីបិសាចពស់ស (白蛇 [Bái Shé]) មួយក្បាលដែលបានប្រតិបត្តិធម៌អស់រយៈពេលរាប់ពាន់ឆ្នាំ រហូតអាចប្រែកាយជាមនុស្សស្រីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ បៃ ស៊ូចិន (Bái Sùzhēn)។ នាងបានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនិស្សិតម្នាក់ឈ្មោះ ស៊ូ សៀន (许仙 [Xǔ Xiān]) ហើយពួកគេក៏បានរៀបការ និងបើកហាងលក់ថ្នាំមួយកន្លែង។

ទោះជាយ៉ាងណា ស្នេហារបស់ពួកគេត្រូវបានរារាំងដោយព្រះសង្ឃម្នាក់ឈ្មោះ ហ្វា ហៃ (Fǎ Hǎi) ដែលជឿថាមនុស្ស និងបិសាចមិនអាចរស់នៅរួមគ្នាបានទេ។ ព្រះសង្ឃបានព្យាយាមបំបែកពួកគេដោយប្រើគ្រប់វិធី រហូតដល់ថ្នាក់ចាប់ ស៊ូ សៀន ទៅឃុំទុកនៅវត្តជីនសាន។ ដើម្បីជួយសង្គ្រោះស្វាមី បៃ ស៊ូចិន បានប្រើអំណាចរបស់នាងបង្កឱ្យមានទឹកជំនន់ដ៏ធំមួយ។ រឿងរ៉ាវនេះបង្ហាញពីការលះបង់ដ៏ធំធេង និងក្ដីស្រឡាញ់ (爱 [ài]) ដែលហ៊ានប្រឈមមុខនឹងឧបសគ្គដល់ជីវិត ទោះបីវាជាការប្រឆាំងនឹងច្បាប់ធម្មជាតិក៏ដោយ។ ទឹកភ្នែក (眼泪 [yǎnlèi]) ជាច្រើនបានជន់ជោរនៅក្នុងរឿងរ៉ាវដ៏កម្សត់មួយនេះ។

៣. រឿង梁山伯 (Liáng Shānbó) និង祝英台 (Zhù Yīngtái) – ស្នេហាបក្សីមេអំបៅ

ត្រូវបានគេស្គាល់ថាជា “Romeo and Juliet” របស់ចិន រឿងរ៉ាវនេះគឺជារឿងសោកនាដកម្ម (悲剧 [bēijù]) ដ៏ល្បីល្បាញបំផុត។ កាលពីសម័យបុរាណ ការអប់រំត្រូវបានអនុញ្ញាតសម្រាប់តែបុរសប៉ុណ្ណោះ។ 祝英台 (Zhù Yīngtái) ជាកូនស្រីក្នុងគ្រួសារ (家庭 [jiātíng]) អ្នកមានម្នាក់ បានក្លែងបន្លំជាបុរសដើម្បីទៅចូលរៀននៅសាលា។

នៅទីនោះ នាងបានជួប និងក្លាយជាមិត្តស្និទ្ធស្នាលជាមួយ 梁山伯 (Liáng Shānbó)។ ពួកគេបានរៀនសូត្រ និងរស់នៅជាមួយគ្នាអស់រយៈពេលបីឆ្នាំ ដោយ Liang Shanbo មិនដែលដឹងថាមិត្តរបស់ខ្លួនគឺជាមនុស្សស្រីឡើយ។ នៅពេលដែល Zhu Yingtai ត្រូវត្រឡប់ទៅផ្ទះវិញ នាងបានព្យាយាមប្រាប់ពីការពិតដល់មិត្ត ប៉ុន្តែ Liang Shanbo មិនជឿនោះទេ។ ក្រោយមក នៅពេលដែល Liang Shanbo ដឹងការពិតហើយ ក៏ទៅសុំនាងរៀបការ គ្រួសាររបស់នាងបានបង្គាប់ឱ្យនាងរៀបការជាមួយបុរសម្នាក់ផ្សេងទៀត។ ដោយមានទុក្ខព្រួយខ្លាំងពេក Liang Shanbo បានធ្លាក់ខ្លួនឈឺ រួចក៏ស្លាប់បាត់ទៅ។ នៅថ្ងៃរៀបការរបស់នាង Zhu Yingtai បានរត់ទៅផ្នូររបស់ Liang Shanbo ហើយបានយំសោកបោកខ្លួនយ៉ាងខ្លាំង ដោយក្តីសោកស្តាយ ស្រាប់តែផ្នូរនោះបានរបើកចេញជាប្រហូងដ៏ធំ ហើយនាងក៏បានលោតចូលទៅក្នុងនោះ។ ក្រោយមក ព្រលឹងរបស់ពួកគេទាំងពីរបានប្រែក្លាយទៅជាមេអំបៅ (蝴蝶 [húdié]) មួយគូ ហោះហើរជាមួយគ្នាជារៀងរហូត (永远 [yǒngyuǎn])។

សេចក្ដីសន្និដ្ឋាន

រឿងរ៉ាវស្នេហាដ៏មានអានុភាពទាំងនេះ មិនមែនគ្រាន់តែជារឿងនិទានកម្សាន្តនោះទេ។ វាបានក្លាយជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ចិន ដែលបង្រៀនយើងអំពីតម្លៃនៃភក្ដីភាព ការលះបង់ និងជ័យជម្នះនៃវិញ្ញាណ សូម្បីតែនៅចំពោះមុខឧបសគ្គដ៏ធំបំផុតក៏ដោយ។ វាបង្ហាញថា ស្នេហាពិតគឺអមតៈ និងអាចឆ្លងផុតគ្រប់កាលៈទេសៈដ៏លំបាកបាន។

តើរឿងមួយណាដែលធ្វើឱ្យអ្នករំជួលចិត្តជាងគេ? ឬតើអ្នកស្គាល់រឿងព្រេងស្នេហាផ្សេងទៀតដែរឬទេ? 

សិក្សាពាក្យ៖

  1. 爱情 (àiqíng) – ស្នេហា
  2. 故事 (gùshì) – រឿងរ៉ាវ
  3. 传说 (chuánshuō) – រឿងព្រេង
  4. 浪漫 (làngmàn) – រ៉ូមែនទិក, ស្នេហាបែបផ្អែមល្ហែម
  5. 悲剧 (bēijù) – សោកនាដកម្ម
  6. 情人 (qíngrén) – គូស្នេហ៍
  7. 永远 (yǒngyuǎn) – ជារៀងរហូត
  8. 牛郎 (Niúláng) – បុរសគង្វាលគោ (ឈ្មោះតួអង្គ)
  9. 织女 (Zhīnǚ) – នារីតម្បាញ (ឈ្មោះតួអង្គ)
  10. 仙女 (xiānnǚ) – ទេពអប្សរ, ទេពធីតា
  11. 相会 (xiānghuì) – ជួបគ្នា
  12. 白蛇 (Bái Shé) – ពស់ស
  13. 许仙 (Xǔ Xiān) – ស៊ូ សៀន (ឈ្មោះតួអង្គ)
  14. 梁山伯 (Liáng Shānbó) – លៀង សានប៉រ (ឈ្មោះតួអង្គ)
  15. 祝英台 (Zhù Yīngtái) – ជូ អ៊ីងថៃ (ឈ្មោះតួអង្គ)
  16. 蝴蝶 (húdié) – មេអំបៅ
  17. 家庭 (jiātíng) – គ្រួសារ
  18. 爱 (ài) – ស្រឡាញ់
  19. 心 (xīn) – បេះដូង, ចិត្ត
  20. 眼泪 (yǎnlèi) – ទឹកភ្នែក

    ដោយក្តីស្រលាញ់ រាប់អាន
    លោកគ្រូនី វាសនា
Previous

តិកតុក និងវប្បធម៌ចិនបុរាណ

Next

បុណ្យខ្មោចចិន រន្ធត់ជាងHalloween

Scroll to top
error: ©រក្សាសិទ្ធិគ្រប់យ៉ាង